ដំណើរនៃជីវិត មនុស្សម្នាក់ឆ្លងកាត់ឧប្បត្តិហេតុ និងហេតុការណ៍មួយចំនួនដែលបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅនៅក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មក ពួកគេបានលាក់ទុកនូវការឈឺចាប់នោះពេញមួយជីវិត។ ពួកគេមិនអាចរំដោះខ្លួនពួកគេចេញពីការទាំងនោះបានទេ ទោះបីជាពួកគេបានប្រើវិធីសាស្រ្តជាច្រើនក៏ដោយ។

តើលោកអ្នកធ្លាប់ឆ្លងកាត់នូវស្ថានភាពបែបនេះដែរឬទេ? តើលោកអ្នកតែងតែមានអារម្មណ៍ក្រៀមក្រំមែនទេ? ប្រហែលមកពីលោកអ្នកបានបាត់បង់មនុស្សជាទីស្រលាញ់របស់លោកអ្នក? សាច់ញាតិដ៏ជិតស្និទ្ធរបស់លោកអ្នកបានចាកចេញពីពិភពលោកនេះ ហើយគ្មានអ្វីមកជំនួសពួកគេបានឡើយ។ លោកអ្នករស់នៅជាមួយនឹងភាពបាត់បង់ ស្ទើរពេញមួយជីវិតដោយសារតែគ្រោះថ្នាក់។ ជើង ឬដៃរបស់អ្នកត្រូវបានពិការជារាងរហូតដោយសារតែគ្រោះថ្នាក់។​ ហើយពេលនេះលោកអ្នកក្លាយជាមនុស្សពិការពេញមួយជីវិត។ វាធ្វើអោយលោកអ្នកប៉ះទង្គិចផ្លូវចិត្តជាខ្លាំង។ លោកអ្នកត្រូវបានគេបោកប្រាស់ បរាជ័យ ឬមានជំងឺ។

មានអនុស្សាវរីយ៍ជាច្រើនក្នុងជីវិត ដែលធ្វើអោយលោកអ្នកនឹកដល់ពួកគេ។​ អ្វីដែលសំខាន់បំផុត គឺយើងត្រូគិតអំពីរបៀបដែលយើងអាចាកចេញពីស្ថានភាពនេះបាន។ តើមានផ្លូវសម្រាប់ចិត្តពីស្ថានភាពនេះដែរឬទេ? មានក្តីសង្ឃឹមសម្រាប់យើងតាមយៈព្រះគម្ពីរដំណឹងល្អ និងទំនុកដំកើង។

ព្រះជាម្ចាស់ទ្រង់ជាព្រះដែលកំសាន្តចិត្តលោកអ្នក

ប្រសិនបើលោកអ្នកចង់ចាកចេញពីស្ថានភាពនេះ លោកអ្នកត្រូវចូលមករកព្រះ។ លោកអ្នកត្រូវអធិស្ឋាន ហើយត្រូវជឿថា ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយលោកអ្នកទោះបីជាលោកអ្នកកំពុងដើរកាត់ព្យុះភ្លៀងក៏ដោយ ទ្រង់យកឈ្នះសេចក្តីស្លាប់ ទ្រង់មានព្រះជន្មរស់ឡើងវិញ។ ទ្រង់នឹងដឹកនាំលោកអ្នកដើម្បីចាកចេញពីភាពជូរល្វីងនៃជិវិតនេះ។ លោកអ្នកអាចស្វែងរកឃើញការស្កប់ចិត្តនៅក្នុងទ្រង់។

«សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្តី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញហើយ​ទប់ទល់​ទូលបង្គំ​ដោយ​ព្រះវិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់។»
អេសាយ ៥១:១២
«ឱ​ព្រះអម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្តី​សរសើរ​របស់​ទ្រង់។»
អេសាយ ៥១:១៥

ថ្វាយរាល់ទាំងបន្ទុកទាំងអស់ដល់ព្រះជាម្ចាស់​

នៅពេលដែលលោកអ្នកថ្វាយនូវរាល់ទាំងបន្ទុករបស់លោកអ្នកដល់ព្រះជាម្ចាស់ នោះទ្រង់សព្វព្រះហឬទ័យនឹងសម្រាលរាល់ទាំងបន្ទុករបស់លោកអ្នក។ ទ្រង់ប្រទានដល់លោកអ្នកនូវការកំសាន្តចិត្ត និងសេចក្តីសុខសាន្ត។ មានតែការចុះចូលចំពោះទ្រង់អស់ពីចិត្តទេ ទើបធ្វើអោយលោកអ្នកធូរស្បើយបាន​ និងមានអំណរឡើងវិញ លោកអ្នកនឹងអាចបំភ្លេចនូវរាល់ទុក្ខសោកក្នុងជីវិតរបស់លោកអ្នកបាន។ ទ្រង់គង់នៅជាមួយនឹងលោកអ្នកជានិច្ច។

«ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ។»
ទំនុកដំកើង ៥៥:២២

សេចក្តីអធិស្ឋាន

«ព្រះអម្ចាស់យេស៊ូវ ទូលបង្គំចូលមករកទ្រង់។ ទ្រង់ជ្រាបពីស្ថានភាពរបស់ទូលបង្គំ និងទុក្ខព្រួយរបស់ទូលបង្គំ។ ទូលបង្គំមិនអាចរកឃើញនូវសេចក្តីសុខសាន្ត និងការកំសាន្តចិត្តនៅក្នុងផែនដីនេះទេ ក្រៅតែពីក្នុងទ្រង់។ ទូលបង្គំត្រូវការការកំសាន្តចិត្ត និងភាពស្កប់ចិត្តនៅក្នុងទ្រង់។ អាមែន!»

Hun Chet Sharing the Gospel through biblical encouragement, Christian teaching, prayer, and ministry content that points hearts to Jesus Christ.