ដកកំហឹងចេញ
ជាការពិតណាស់ ប្រសិនបើនៅក្នុងចិត្តរបស់នរណាម្នាក់មានពេញដោយកំហឹង នោះមុខជាបំផ្លាញសេចក្តីសុខសាន្តរបស់អ្នកទាំងនោះជាមនខាន។ លោកអ្នកមិនអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះលោកអ្នកបានទេ។ លោកអ្នកមិនអាចបដិសេធការឈឺចាប់បានទេ។ លោកអ្នកក៏មិនដឹងថា នឹងមានអ្វីកើតឡើងចំពោះលោកអ្នកដែរ។ លោកអ្នកឈឺចាប់ ជាងការគិតទៅទៀត។ ប៉ុន្តែខ្ញុំចង់ប្រាប់លោកអ្នកថា លោកអ្នកកំពុងធ្វើអោយខ្លួនឯងឈឺចាប់ ជាមួយនឹងកំហឹង និងការខកចិត្តទាំងនោះហើយ។ ចូរព្យាយាមដោះលែងខ្លួនឯង ជាមួយនឹងកំហឹង និងការស្អប់នេះ។ វាហាក់បីដូចជាពិបាក ឬមិនអាចទៅរួច ប៉ុន្តែព្រះគម្ពីរ នឹងជួយលោកអ្នកអោយចាកចេញពីការទាំងនេះ។
១. ឈប់គិតអំពីការសងសឹក
លោកអ្នកគួរស្រលាញ់អ្នកដទៃអោយបានដូចជាខ្លួនឯង។ ខ្ញុំនឹងបង្ហាញសេចក្តីស្រលាញ់នេះ នៅក្នុងរបៀប ក្នុងនាមមនុស្សដែលតែងតែមានកំហុស។ ប្រសិនបើដួងចិត្តរបស់អ្នកឈឺចាប់ តើលោកអ្នកស្អប់ខ្លួនឯងឬ? ឬក៏ដាក់ទោសខ្លួនឯង? នៅពេលដែលលោកអ្នកស្រលាញ់ខ្លួនឯងបែបនេះ លោកអ្នកនឹងមិនអាចស្អប់ខ្លួនឯងបានឡើយ ទោះបីជាមានរឿងអ្វីក៏ដោយ លោកអ្នកគួរតែអត់ទោសចំពោះអ្នកដែលធ្វើអោយលោកអ្នកឈឺចាប់។ វិធីនេះអាចធ្វើអោយលោកអ្នកស្រលាញ់អ្នកដទៃទៀនបានច្រើន ដូចជាលោកអ្នកស្រលាញ់ខ្លួនឯងដែរ។
២. ដោះលែងខ្លួនអ្នកដោយការអត់ទោសឱ្យអ្នកដទៃ
ការអត់ទោស គឺជាជំហានដំបូង និងសំខាន់បំផុតនៅក្នុងការធ្វើអោយដួងចិត្តរបស់លោកអ្នកស្ងប់ និងដកយកនូវកំហឹងចេញពីខ្លួនរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមិនចេះអត់ទោស នោះលោកអ្នកមិនអាចដោះលែងខ្លួនឯងចេញពីកំហឹងនោះបានទេ។ លោកអ្នកក៏ចេះប្រព្រឹត្តខុសនៅក្នុងនាមជាមនុស្សដែរ ប៉ុន្តែអំពើបាបរបស់លោកអ្នកត្រូវបានអត់ទោសដោយព្រះយេស៊ូវគ្រីស្ទ។ ដូចនេះ លោកអ្នកក៏ត្រូអត់ទោសដល់អស់អ្នកដែលធ្វើអោយលោកអ្នកឈឺចាប់ដែរ។ មិនថាលោកអ្នកមានកំហឹងនៅក្នុងខ្លួន ចូរដោះលែងវា នោះលោកអ្នកនឹងទទួលបានសេចក្តីសុខសាន្តដ៏ពិត។
សេចក្តីអធិស្ឋាន
«ទូលបង្គំសូមអរគុណព្រះអង្គដែលបានណែនាំទូលបង្គំ និងបង្រៀនបង្គំអោយចេះអត់ទោស។ ទូលបង្គំសូមទូលអង្វរដល់ទ្រង់ បានជួយឱ្យអោយទូលបង្គំបានចេះអត់ទោសដល់អ្នកដែលធ្វើខុសលើទូលបង្គំផង។ ទូលបង្គំអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។»